Pages

កញ្ញា​អែន នី តារាចំរៀង​ថ្មី​កំពុង​អង្រួន​ពិភព​សិល្បៈ


ចាប់តាំងពី​ដើមឆ្នាំ២០០៩​មក កញ្ញា អែន នី បាន​បណ្ដែត​ជីវិតចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ចំរៀង និងសម្ដែង​កាយវិការ​ខារ៉ាអូខេ​។ យុវវ័យ​សម័យថ្មី​មួយ​ចំនួន​ពិតជា​ធ្លាប់​ស្គាល់​អ្នកចំរៀង​ស្រីវ័យក្មេង​ដែល ​មាន​រូប​សម្ពស្ស​ស្រស់​សោភាមួយ​រូប​នេះ​។ ក្នុង​វ័យ​២០​ឆ្នាំ កញ្ញា ​អែន នី ជាតា​រាចំរៀង​នៅ​ក្នុង​ក្លឹ​ប​កំសាន្ដ និង​នៅ​ក្នុង​ពិភពស៊ី​ឌី និង​ជា​តារា​សម្ដែង​កាយវិការ​ខារ៉ាអូខេទើប​រះ​ឡើង ។

ទោះបីជា​នាង​មិន​ទាន់​មានកេរ្ដិ៍ឈ្មោះ​ល្បី​ក៏​ដោយ ក៏​កន្លង​មក​គេ​ធ្លាប់ឃើញ​នាង​មាន​កិត្ដិយស​បាន​ឡើង​ច្រៀង​នៅលើ​ឆាក​ប្រគំ​ តន្ដ្រី​ចុង​សបា្ដហ៍​របស់​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ដូច​ជា ប៉ុស្ដិ៍​លេខ​៥ ប៉ុស្ដិ៍ CTN និង​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៣​ជា ដើម ។ នាង​និយម​ជ្រើសរើស​ទាំង​បទ​ឌី​ស្កូ ញ័រញាក់​ក​ន្ទ្រា​ក់​អារម្មណ៍ និង​បទ​មនោស​ញ្ចេ​ត​នា​មក​ច្រៀង។ ក្រៅពី​នេះ នាងច្រៀង​ជា​ប្រចាំ​នៅ​ក្លឹ​ប​កំសាន្ដ​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង​ច្រៀង​ថត​ចូល​ស៊ី​ឌី​ឱ្យ​ផលិតកម្ម​ក្លាស​ហ្ស៊ិ​ក ផលិតកម្ម​ធី​វី​ប៊ែ​ន និង​ចុងក្រោយ​នេះ នាង​ច្រៀង​ឱ្យ​ផលិតកម្ម​ថោ​ន ដែល​ចេញ​ស៊ី​ឌី​លក់​បាន​២​វ៉ុល ហើយ​ក្នុង​នោះមាន​ចំរៀង​របស់​នាង​ចំនួន​៤​បទ​។

សព្វថ្ងៃនេះ បទ​ចំរៀង​របស់​នាង​ដែល​កំពុង​តែ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​យុវវ័យ​មួយ​ ចំនួន​នោះ គឺ​បទ “​ពេល​នឹក​ពេល​ជួប​ជា​ពេល​ខូចចិត្ដ​ដូច​គ្នា​” និង​បទ​“​ស្រឡាញ់​បង​ពេក​ធ្វើបាបខ្លួនឯង​” ។ កញ្ញា ​អែន នី និយាយ​ថា នាង​ចេះច្រៀង​អាច​ក្លាយជា​អ្នកចំរៀង​អាជីព​នេះ ដោយសារ​កន្លង​មក​នាង​ធ្លាប់​ហាត់រៀនច្រៀង​មាន​គ្រូបង្ហាត់​ត្រឹមត្រូវ​នៅ​ ក្នុង​ក្លឹ​បសិល្បៈ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ។

កញ្ញា ​អែន នី មានស្រុក​កំណើត​នៅ​ឃុំ ព្រែក​តូច ស្រុក​ស្អាង ខេត្ដកណ្ដាល នាង​មានបងប្អូន​៣​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ចំណែក​រូបនាង​ជា​កូន​ទី​២ ។ ក្រុម​គ្រួសារ​នាង​បាន​មករស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​តាំងពី​នាង​អាយុ ១០​ឆ្នាំ ដែល​សព្វថ្ងៃ​រស់នៅ​ក្នុង​ខណ្ឌ​ឫស្សី កែវ ។ កញ្ញា ​អែន នី និយាយ​ប្រកបដោយ​ក្ដីសង្ឃឹមថា “​នៅ​ថ្ងៃ​អនាគត​មិនយូរ​ប៉ុន្មាននោះ​ទេ នាង​ខ្ញុំ​នឹង​ដណ្ដើម​ប្រជាប្រិយភាពឱ្យ​បាន ដូច្នេះ​ហើយ​សព្វ​ថ្ងៃនេះ ក្រៅពី​ច្រៀងក្នុង​ក្លឹ​ប និង​ច្រៀង​ថត​ស៊ី​ឌី​នាង​ខ្ញុំ​ក៏​ខិតខំ​រៀនច្រៀង​បន្ថែម​រាល់ថ្ងៃ​” ៕

No comments:

Post a Comment