Pages

ឡើងកំដៅផែនដីចេះតែកើនឡើង ពេលបន្សុទ្ធខ្យល់ក្នុងបរិយាកាស ?



ក្រុមអ្នក​វិទ្យាសាស្រ្ត​​ប្រចាំ​ សហរដ្ឋ​អាមេរិក​បាន​​ប្រាប់​អោយ​ដឹង​កាល​ពី​​ព្រឹក​មិញ​នេះ​ថា​”​​សកម្មភាព​ នៃ​ការ​បន្សុទ្ធ​ខ្យល់​ក្នុង​បរិយាកាស​ដោយ​ប្រើ​សារធាតុ Sulfate Aerosols អាច​​ជួយ​កាត់​បន្ថយ​នូវ​រោគ​ហឺត​ ជំងឺ​ផ្លូវ​ដង្ហើម​ និង​ជា​ពិសេស​អាច​កាត់​បន្ថយ​នូវ​​បរិមាណ​ខ្យល់​ពុលក្នុង​បរិយាកាស​បាន​ពី 30-50 ភាគរយ​​បើ​គិត​ចាប់​ពី​ទស្សវត្ស 80 មក​​”។

លើស​ពី​នេះ ទៅ​ទៀត​សារព័ត៌​មាន NPR បាន​អោយ​ដឹង​បន្ថែម​ទៀត​ថា​ “យើង​បាន​ទទួល​ផល​ប្រយោជន៍​​​យ៉ាង​ច្រើន​ពី​ការ​ធ្វើ​បែប​​នេះ ប៉ុន្តែ​យើង​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​​កើន​ឡើង​នៃ​កំដៅ​ផែន​ដី​ទ្វេរដង​ទាំង​មិន​ដឹង​ខ្លួន”។ គុណ​​សម្បត្តិ​របស់ Sulfates គឺ​ជួយ​​ការ​ពារ​ពន្លឺ​ព្រះ​អាទិត្យ​​មក​លើ​ផែន​ដី​​អស់​រយៈ​ពេល​រាប់​សត្សវត្ស​មក​ហើយ​។

អ្នក​និពន្ធ​សៀវភៅ​”Hack the Planet”​ក៏បាន​សរសេរ​ដែរ​ថា​”ពេល​ដែល​យើង​​ព្យា​យាម​បំផ្លាញ​រនាំង​ការ​ពារ​​ពន្លឺ​ព្រះ​អាទិត្យ​ដែល​មាន​ភាព​ត្រជាក់​ដ៏​មាន​ប្រ​យោជន៍(Unexpectedly helpful cooling mask)​ដោយ​មិន​ដឹង​ខ្លួន​នោះ​ មាន​ន័យ​​ថា​យើង​កំពុង​តែ​ប្រឈម​​មុខ​នឹង​ការ​កើន​ឡើង​កំ​ដៅ​ផែន​ដីជាង​ការ​រំពឹង​ទុក​របស់​យើង​ទៅ​ទៀត ពី​ព្រោះ​ថា​សារធាតុ Ae​ro​sols អាច​ស្ថិត​ក្នុង​បរិយាកាស​រហូត​ដល់​មួយ​សប្តាហ៍​ទើប​​រលាយ​​”៕

No comments:

Post a Comment