Pages

Microsoft ខាតរាប់រយលានដុល្លារអាមេរិក



ប្រភព​មួយ​បាន​អោយ​ដឹង​ថា​​ក្រុម​ហ៊ុន Microsoftដែល​ជា​ក្រុម​ហ៊ុន​ដ៏​ធំ​នៅ​លើ​ពិភពលោក​ បាន​បាត់​បង់​លុយ​រាប់​រយ​លាន​ដុល្លា​ខណៈ​ដែល​ខ្លួន​ចង់​ប្រជែង​ជា​មួយ​នឹង Google នោះ​។

អ្នក​នាំ​ពាក្យ​របស់ Microsoft បាន​អោយ​ដឹង​ផង​ដែរ​ថា​”​ផ្នែក​ហរិញ្ញវត្ថុ​របស់ Microsoft ប្រចាំ​ត្រី​មាស​ទី 3 ឆ្នាំ 2010 នេះ​​ទទួល​បាន​ប្រាក់​ចំណេញ​យ៉ាង​ច្រើន​កប់​ពពក​​ពី​ការ​លក់​ ប្រព័ន្ធ​ដំណើរ​​ការ​ថ្មី​គឺ Window 7 ប៉ុន្តែ​គួរ​អោយ​​សោក​ស្តាយ​​​ក្រុម​ហ៊ុន​​កំពុង​តែ​បន្ត​នូវ​ការ​ខាត​បង់​យ៉ាង​ច្រើន​​ក្នុង​ការ​​ផ្គត់​ផ្គង់​សេវាកម្ម Online ដូច​​ជា​ការ​ស្វែង​រក និង​ការ​លក់​ដូរ​ផលិតផល​ជា​ដើម​”។

តាម​តួ​លេខ​ថ្មី​ៗ​នេះ​បាន​អោយ​ដឹង​ទៀត​ថា​​ ការ​ខាត​បង់​របស់​ក្រុម​ហ៊ុន​​បាន​កើន​ឡើង​រហូត​ដល់ 73ភាគរយ​ដែល​មាន​តំលៃ​​ស្មើ​នឹង​ប្រមាណ​ជា 713 លាន​ដុល្លារ​សហរដ្ឋ​អាមេរិក បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ខាត​បង់​កាល​ពី​ត្រី​មាស​ទី 3 កាល​ពី​ឆ្នាំ 2009 នកន្លង​ទៅ​នេះ ដែល​​មាន​ចំនួន​ទឹក​ប្រាក់​​ត្រឹម​តែ 411លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ​ ​។​ តើ​លោក​​ប៊ីល​ហ្គេត​នឹង​មាន​វិធាន​ការ​យ៉ាង​ណា​បន្ត​ទៀត​ចំពោះ​បញ្ហា​នេះ​​?

No comments:

Post a Comment